ប្រាសាទព្រះខ័ន
ប្រាសាទនេះសាងសង់ឡើង ដោយគ្របដណ្តប់លើផ្ទៃដី ៥៦ហិតា ដែលមានកំផែងបួនជាន់ កំផែងខាងក្រៅដែលបច្ចុប្បន្នរុំព័ទ្ធជុំវិញដោយព្រៃឈើ នោះគឺជាកន្លែង របស់ព្រះសង្ឃ និងសិស្សស្នាក់នៅ។ កំផែងទី២ គឺកន្លែងសម្រាប់គោរពព្រះពុទ្ធសាសនា ចំណែកឯភាគខាងជើងនិងភាគខាងលិច សម្រាប់ឧទិ្ទសដល់ព្រហ្មមញ្ញសាសនា គឺព្រះវិស្ណុ នៅទិសខាងលិច និងព្រះឥសូរ នៅទិសខាងជើង រីឯ សម្រាប់បុព្វជននៅទិសខាងត្បូង។
ប្រាសាទព្រះខ័នកសាងឡើងនៅក្នុងឆ្នាំ ១១៩១ ក្នុងសតវត្សទី១២ ដោយ #ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតារបស់ព្រះអង្គ៕
Comments
Post a Comment